សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់បានចុះបង្ក្រាបកន្លែងលេងល្បែងខុសច្បាប់តាមអនឡាញ និងឃាត់ខ្លួនមុខសញ្ញាបានចំនួន ៧នាក់

ពោធិ៍សាត់÷ ុផ្តើមចេញពីការអនុវត្តគោលនយោបាយភូមិឃុំមានសវត្ថិភាពឲ្យកាន់តែល្អប្រសើរ ដើម្បីបង្កា បង្ក្រាប និងលុបបំបាត់បទល្មើស និងល្បែងសុីសងនានា នៅតាមមូលដ្ឋាន ក្នុងគោលបំណងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ។

ក្រោមបទបញ្ជាផ្ទាល់ និងមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤: ៣៥នាទី កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កាំង កុសល ស្នងការរង បានសហការជាមួយកម្លាំងនគរបាលស្រុកបាកាន បានឆ្មក់ចុះបង្ក្រាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់(មាន់ជល់)តាមប្រពន្ធ័អនឡាញ ( Online ) នៅចំណុចផ្ទះរបស់ឈ្មោះ អ៊ុក សុធា ភេទប្រុស អាយ ៣៧ឆ្នាំ ប្រពន្ធឈ្មោះ សុខ បូណាវីត អាយុ៤១ឆ្នាំ ស្ថិតក្នុង ភូមិខ្នារ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ក្នុងកិច្ចប្រតិបត្តិការនេះផងដែរ តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក កាំង កុសល ស្នងការរង នគរបាលខេត្ត កម្លាំងយើងបានឃាត់ខ្លួនមុខសញ្ញាបាន០៧នាក់ ( ស្រី ០១នាក់ ) ម៉ូតូ ០៧គ្រឿង និងវត្ថុតាងមួយចំនួន បញ្ជួនមកកាន់ស្នងការរដ្ឋាននគរបាលខេត្តដើម្បីរៀបចំនីតិវិធីបន្ត ក្នុងនោះមាន÷

១. ឈ្មោះ សុខ បូណាវីត ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិខ្មារឃុំស្នាមព្រះ ស្រុកបាកាន(ម្ចាស់ទីតាំង)

២. ឈ្មោះ ស្វាយ ឌឿន អាយុ៥៨ឆ្នាំ ភេទប្រុស រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន។

៣. ឈ្មោះ ក្រែង សុខា អាយុ៥៨ឆ្នាំ ភេទប្រុសរស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន។

៤. ឈ្មោះ យាន ជុំ អាយុ៦៣ភេទប្រុស រស់នៅភូមិបាក់ព្រីង ឃុំស្នាម ព្រះស្រុកបាកាន។

៥. ឈ្មោះ តេវ ចាន់ថន អាយុ៣៧ឆ្នាំភេទប្រុស រស់នៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន។

៦. ឈ្មោះ ឈឹម ចាន់សុវណ្ណារ៉ា អាយុ៣៩ ភេទប្រុសរស់នៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន។

៧. ឈ្មោះសុខ វឿន អាយុ៥៨ភេទប្រុសរស់នៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន។