update÷ ទីបំផុតក្រុមBoy Ser និងBoy Loy ដែលបង្ក​ហិង្សាត្រូវបានចៅក្រមស៊េីប​សួរសាលាដំបូងខេត្តបាត់ដំបង​ចេញដីកាបង្គាប់ឱ្យឃុំខ្លួន​នៅពន្ធនាគារ

នៅទីបំផុតទៅក្រុមយុវជនចំនួន០២ក្រុមចំនួ​១៥​នាក់ដែលជាអ្នកលេងបណ្តាញសង្គម​Tik tok ដៀមដាមឌឺដងដាក់គ្នារហូតឈានទៅបង្កជា​ហិង្សាដោយ​អាវុធនៅលេីដងផ្លូវនិងត្រូវបានសមត្ថកិច្ចនគរ​បាលបង្រ្កាបកាលពីថ្ងៃទី១២​ ខែ​ មីនា​ ឆ្នាំ​២០២១​ កន្លងទៅនោះត្រូវបានបញ្ជូន​ទៅកាន់តុលាការខេត្តបាត់ដំបងហេីយ។

នៅថ្ងៃទី១៥​ ខែ​ មីនា​ ឆ្នាំ​២០២១លោក គី អីម៉េង ចៅក្រមស៊េីបសួរសាលាដំបូងខេត្តបាត់ដំបង​ បានសម្រេចធ្វេីការចោទប្រកាន់យុវជនទាំង​១៥​នាក់នោះ​ តាមមាត្រា៤១១ក្រមព្រហ្មទ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជា​ និងបញ្ជូនទៅឃុំខ្លួន​នៅពន្ធ​នាគារខេត្តបាត់ដំបងដេីម្បីរង់ចាំការស្រាវជ្រាវនិងវិនិច្ឆ័យដល់អង្គសេចក្តីរួចហេីយ។

បេីទីបំផុតទៅរកឃេីញថា​ ពួកគេបានប្រព្រឹត្តកំហុសស្របតាមបញ្ញតិមាត្រា៤១១ក្រមព្រហ្មទ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមែន​នោះ ក្រុមយុវជននេះនឹងទទួលរងនូវទោសជាប់ពន្ធនាគារ​មានរយៈពេលពីរ០២ឆ្នាំរហូតដល់០៥ឆ្នាំនិងពិន័យជាប្រាក់ចំនួន១០លានរៀលទៀតផង។

សូមរំលឹកជូនថា កាលពីថ្ងៃទី១១​ខែ​មីនា​ឆ្នាំ​២០​២១​ ក្រុមយុវជនចំនួន០២ក្រុមដែលមានឈ្មោះក្នុងបណ្តាញសង្គមTik tok ថាBoy Ser និងBoy Loy បានបេីកការប្រយុទ្ធគ្នាតាមដងផ្លូវ​ដោយ​មានអាវុធ(កាំបិតនិងដុំថ្ម)នៅភូមិព្រែកតាច្រែង​ ឃុំព្រែកនរិន្ទ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ បង្កឱ្យមានការផ្ញាក់ផ្អេីលពីមហាជននៅមូលដ្ឋាននោះ។

មូលហេតុឈានដល់ហិង្សាដោយអាវុធនេះគឺ​នៅ​ ក្រោយពីយុវជនទាំងពីរក្រុមនេះ​ បង្ហាញចេតនាឌឺដង​និងដៀមដានដាក់​គ្នាមួយរយៈកន្លងមកតាមបណ្តាញសង្គមខាងលេី​ ដែលករណីហិង្សានេះ​បានបណ្តាលឱ្យខូចខាតទ្រព្យសម្ប​ត្តិ(ម៉ូតូ)តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សនោះទេត្បិតពេលនោះក្រុមម្ខាងទៀតបានរត់គេចខ្លួនផុតតែបន្តិចប៉ុណ្ណោះ។

ក្រោយកេីតហេតុមួយថ្ងៃត្រូវកម្លាំងសមត្ថកិច្ចនគរបាល​បានធ្វើ​ការស្រាវជ្រាវនិងឃាត់ខ្លួនពួកគេចំនួន០២ ក្រុមមាន​គ្នា​ចំនួន​ ១៥​នាក់​ គឺក្រុម Boy Srerចំនួន ០៨នាក់​ នឹងក្រុម​ Boy Loy ចំនួន០៧ នាក់​ ៕

អត្ថបទមុន÷ ប្រេីពាក្យសំដីឌឺដង​ ដៀមដាមដាក់គ្នាតាមបណ្តាញសង្គមTik Tok មិនអស់ចិត្ត​ ក៏បេីកការ​ប្រយុទ្ធគ្នាលេីដងផ្លូវ​ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់​ខ្លួនចំនួន១៥នាក់បញ្ជូនទៅតុលាការ