ក្មេងទំនើងមួយក្រុម ត្រូវសមត្ថកិច្ចក្រុងស្ទឹងត្រែង ធ្វើការបង្ក្រាប

ស្ទឹងត្រែង÷ កាលពីយប់ថ្ងៃទី 15 ខែមីនា ឆ្នាំ 2021 វេលាម៉ោង 23:30នាទី គណៈបញ្ជាការឯកភាពក្រុងស្ទឹងត្រែង ដឹកនាំដោយលោក សាយ កុសល អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង បានបានចុះធ្វើរដ្ឋបាល និងល្បាតរក្សាសន្តិសុខក្នុងភូមិសាស្ត្រក្រុង និងបានបង្ក្រាបក្មេងទំនើង 01ក្រុមដែលតែងតែបង្ករភាពចលាចរអុកឡុកបង្ករអសន្តិសុខ ក្នុងក្រុងជារឿយៗ មានគ្នា03នាក់ ដែលជួបជុំនៅសួនច្បារមុខសាលាខេត្តស្ទឹងត្រែង ក្នុងនោះមាន វត្ថុតាង: ដាវ01ដើម ម៉ូតូ03គ្រឿង (ម៉ាកExter) យកមកអធិដ្ឋានការដ្ឋានន.បក្រុង ដើម្បីសួរនាំ និងបានធ្វើតេស្តរកសារធាតុញៀន ។
1. សឿន ពៅ ភេទប្រុស អាយុ16ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅភូមិភក់ ឃុំ-ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង តេស្តសារធាតុញៀន(+)។
2. សេង សី ភេទប្រុស អាយុ17ឆ្នាំ មុខរបរ មិនប្រាកដ មានទីលំនៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង តេស្តសារធាតុញៀន(+)
3. អុន សុភារិទ្ធ ភេទប្រុស អាយុ 20ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅភូមិ-ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង តេស្តឃើញ(+) ជនសង្ស័យទាំង03នាក់ បានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត ៕