រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឱ្យមនុស្សម្នាក់រងរបួសស្រាល និងខូចខាតរថយន្តចំនួន ៤គ្រឿង

កំពង់ស្ពឺ៖ រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឱ្យមនុស្សម្នាក់រងរបួសស្រាល និងខូចខាតរថយន្តចំនួន ៤គ្រឿង។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងកាលពីវេលាម៉ោង១៦នឹង០០នាទី ថៃ្ងទី១៦ ខែមីនា ឆ្នាំ២០២១ ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ(១០៣-១០៤) ត្រង់ចំណុចចំណោទលោកយាយម៉ៅ ពេជ្រនិល ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-8 892 សឺមីសណ្តោងរ៉ឺម៉ក លេខភ្នំពេញ 4A-6597 អ្នកបើក បរមិនស្គាល់អត្តសញ្ញាណបើកបរពីទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើបានប៉ះរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-8960 ជារបស់ក្រុមហ៊ុន អ៊ីឈីតាន់ អ្នកបើកបរឈ្មោះ វ៉ាន់ ភក្តី អាយុ២៤ឆ្នាំ ភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយ មាស ខេត្តកំពត ដែលឈប់នៅលើចិញ្ចើមផ្លូវក្នុងទិសស្របគ្នា (រថយន្តខូច) ហើយរថយន្តរប ស់ក្រុមហ៊ុនអ៊ីឈីតាន់ ទៅបុករថយន្ត១គ្រឿង ម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ3A- 3574 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0414 អ្នកបើកបរឈ្មោះ ហៃ សេងហួរ ភេទប្រុស អាយុ៣០ឆ្នាំ ភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្រ្ចាសទិសគ្នា។

មន្ត្រីដដែលបន្តថា រថយន្តបង្កហេតុដំបូងពេលប៉ះទង្គិចបង្កគ្រោះថ្នាក់ចរាចរណ៍រួចព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែរថយន្តបានបែកកង់មុខខាងស្តាំមកឈប់នៅបង្គោលគីឡូម៉ែត្រ១០៤ ចំណែកអ្នកបើក បរបានចុះគេចខ្លួនបាត់។

បច្ចុប្បន្នរថយន្តដែលពាក់ព័ន្ធ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើជំនាញបាននាំយកមករក្សាទុក ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ប្រភព ព័ត៌មាន