ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន

មូលវិចារប៉ូលិស÷ សេពគប់គ្រឿងញៀន គឺបំផ្លាញអនាគត់ខ្លួនឯង និង គ្រួសារ! អតីតៈស្វាមី ជាប់ពន្ធនាគា មិនទាន់ចេញផង ដោយសារតែអំពើជួញដូរនេះ ចុះហេតុដូចម្តេចនាងដឹងហើយតើ? ម្តេចឡើយមិនគិតអោយវែងឆ្ងាយ? ពពូនពពាក់ អស់មួយវគ្គ ដល់មួយវគ្គ. នាងបានហាស្តី ចូលបញ្ជីអស់ហើយ ទាំងប្រុស ទាំងស្រី ស្ទឹងក្រាំងពន្លៃអើយ!

ខេត្តកណ្ដាល÷ កើតហេតុថ្ងៃចន្ទ ២កើត ខែ ចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៥ ខែមីនា គ.ស២០២១ វេលាម៉ោង ២១ និង ៤៥ នាទី ។ ចំណុចផ្លូវលំ ភូមិថ្នល់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យ ៖ ០២ នាក់ ( គេចខ្លួន០១នាក់)៖

១- ឈ្មោះ ស៊ីវ កញ្ញា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិរលាំងកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម ( ឃាត់ខ្លួន)។

២- ឈ្មោះ រីម ភេទប្រុស ពុំស្គាល់អត្តសញាណ ជាអ្នកទិញ ( គេចខ្លួន) ។

វត្ថុតាងចាប់យក៖

១. សារធាតុញៀន មេតំហ្វេតាមីន (ice) ចំនួន ០១ កញ្ចប់ធំ ទម្ងន់ ៨, ៤៧ ក្រាម ។

២. ទូរសព្ទ័ ០១ គ្រឿង ម៉ាក VIVO។

សភាពនៃរឿងហេតុ៖ នៅយប់ថ្ងៃកើតហេតុ កម្លាំងប៉ុស្តិ៏រដ្ឋបាលវិហារលួង ចេញល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យចំនួន០២នាក់ បណ្តើរគ្នាតាមបណ្តោយផ្លូវលំភូមិ. មានសភាពសង្ស័យ ក៏បានហៅជនសង្ស័យសួរនាំ ដើម្បីត្រួតពិនិត្យ ស្រាប់តែជនសង្ស័យម្នាក់ជាបរុស បានរត់គេចខ្លួន ចូលព្រៃឬស្សី រីឯជនសង្ស័យជានារីឈ្មោះខាងលើ កម្លាំងសមត្ថកិច្ចយើង បានឃាត់ខ្លួន និងចាប់យកវត្ថុតាងដូចខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ីវ កញ្ញា បានសារភាពថា៖ នៅពេលកើតហេតុខ្លួនពិតជាបានលក់ថ្នាំញៀន ០១ កញ្ចប់នេះមកលក់អោយឈ្មោះ រីម ភេទប្រុសពុំស្គាល់អត្តសញាណច្បាស់លាស់ ទើបតែស្គាល់គ្នាថ្មីៗ តម្លៃ ៧០០០០០រៀល ( ចិតសិបម៉ឺនរៀល) ដោយខ្លួនទិញពីឈ្មោះ និត្យភេទ ប្រុស នៅស្វាយប៉ាក ( ផ្ទះជួល) ក្រុងភ្នំពេញ ដែលមានប្រើទូរសព្ទ័លេខ 0938016xx ជាអ្នកលក់ថ្នាំញៀន និងមានកូនចៅរបស់ឈ្មោះនិត្យ ឧស្សាហ៏យកថ្នាំមកលក់អោយជាញឹកញាប់ មកដល់ ក្រាំងពន្លៃ ។

បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕