កម្មករបូមខ្សាច់ម្នាក់បានស្លាប់ភ្លាមៗ ក្នុងករណីឆ្លងចរន្តអគ្គីសនី

កណ្តាល÷ ដោយសារខ្វះការប្រុងប្រយត្ន័ធ្វើអោយបុរសម្នាក់ដែលជាកម្មករបូមខ្សាច់បាត់បង់ជិវិតដោយសារការងារដែលខ្លួនធ្វើជាប្រចាំថ្ងៃ។ កើតហេតុនៅថ្ងៃព្រហស្បតិ៍០៥កើតខែ ចេត្រឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ខែមិនាឆ្នាំ២០២១វេលាម៉ោងប្រហែល៧:១០នាទី ។
នៅចំណុច រណ្តៅបូមខ្សាច់ស្ថិតភូមិ ឈើទាលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ហំ សេងលី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបូមខ្សាច់ មានស្រុកកំណើតនៅភូមិបឹង ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅទីលំនៅភូមិឃុំកើតហេតុ។
សភាពរឿងហេតុ: តាមការបំភ្លឺ របស់ឈ្មោះ ហំ រតនា ភេទប្រុស អាយុ ១៨ឆ្នាំ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា មុខពេលកើតហេតុ ជនរងគ្រោះ រួមជាមួយខ្លួន នឹងឈ្មោះ សុខគ្រី ភេទប្រុស អាយុ២៥ឆ្នាំ ដែលជាកម្មករបូមខ្សាច់ជាមួយគ្នា នៅមុនពេលកើតហេតុ បាននាំគ្នាចុះទៅបញ្ឆេះម៉ាស៊ីនបូមខ្សាច់ដូចរាល់ថ្ងៃ ដោយឈ្មោះ សុខ គ្រី បានដើរទៅមុនដល់ម៉ាស៊ីនបូមខ្សាច់មុន រួចបញ្ឆេះម៉ាស៊ីនបានប្រហែល១០នាទី ហើយខ្លួននឹងជនរងគ្រោះ ចាំទម្លាក់ប្រេងម៉ាស៊ូតតាមខ្សែរទៅតាមក្រោយ មួយសន្ទុះក្រោយមក ជនរងគ្រោះ បានដើរទៅរកកន្លែងម៉ាស៊ីនបូមខ្សាច់ដែល ស្រាប់តែដើរដល់ពាក់កណ្តាល(ដើរតាមទុយោ)ក៏បានប៉ះជាមួយជាមួយខ្សែភ្លើង (ឆក់)ហើយស្រែកអោយគេជួយហើយក៏ធ្លាក់ចូលទឹកបាត់ ភ្លាមនោះឈ្មោះហំ រតនាភេទប្រុស បានរត់ទៅបិទភ្លើង ហើយនាំគ្នា ចុះទឹករាវរក ជនរងគ្រោះដែលតែរកមិនឃើញ ដោយសារទឹកមានជម្រៅជ្រៅ។

លុះដល់ម៉ោង៩:១០ថ្ងៃខែឆ្នាំដដែល ទើបរកឃើញជនរងគ្រោះ។
ក្រោយទទួលបានពត៍មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុដោយសហការណ៍ជាមួយកម្លាំងជំនាញកោសល្យវិច្ជ័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើជនគ្រោះ។
ក្រោយពីក្រុមការងារពិនិត្យរួច ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ឆក់ចន្តអគ្គីសនី រួចធ្លាក់ចូលទឹកបណ្តាលអោយស្លាប់ ពិតប្រាកដ មែន មិនមានស្លាកស្នាម ពាក់ពន្ធ័ជាមួយបទល្មើសផ្សេងឡើយ។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណីីី៕