ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

នារសៀលថ្ងៃទី ១៧ខែមិនា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលក្រុងបានលុង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច(ទ្រព្យសម្បត្តិប្រជាពលរដ្ឋ) នៅចំណុចភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្រោមការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងបានលុង ក៏បានអោយដឹងផងដែរថា: ជនសង្ស័យខាងលើមានឈ្មោះ លី ម៉េងជាង (ហៅ ហុីវ) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មានទីលំនៅ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ប្រកបមុខរបរជា ជាងសំណង់ ។ ហើយសម្ភារៈដែលដកហូតបានរួមមាន ម៉ូតូ០១គ្រឿង ម៉ាក់វេវ អូសរ៉ឺម៉ក់ និងដែកអេតចាយមួយចំនួន ។ សូមបញ្ជាក់ថា ជនសង្ស័យខាងលើ ធ្វើតេស្ដរកសារធាតុញៀន ទទួលបានលទ្ធផលវិជ្ជមាន(+) ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកំពុងឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីដោះស្រាយតាមនីតិវិធីច្បាប់៕