ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូប្រជាពលរដ្ឋ

រាជធានីភ្នំពេញ÷ ថ្ងៃទី១៧-០៣-២០២១ ម៉ោង១៧ និង១០នាទី ប៉ុស្តិ៍នគរបាលឃ្មួញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា(ធាក់ផ្តួលយកម៉ូតូ) នៅចំណុចខាងលិច សាលាបឋមសិក្សាត្រពាំងរាំងចាស់ ផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលថ្ងៃទី០៧-០៣-២០២១ ម៉ោង០៥ និង២១នាទីភ្លឺ បង្កដោយជនសង្ស័យចំនួន ០៦នាក់) មធ្យោបាយម៉ូតូ០៣គ្រឿង ។ ជនសង្ស័យ(ឃាត់ខ្លួន) ០៣នាក់ រួមមាន៖

១-ឈ្មោះ គង់ ពេជ្រ (ហៅពេជ្រតូច) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)

២-ឈ្មោះ សំ សំណាង (ហៅណាង) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)

៣-ឈ្មោះ ម៉េង កែវពេជ្រ (ហៅពេជ្រធំ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) និង(បក្ខពួក ០៣នាក់ទៀតគេចខ្លួន) បានប្រើអំពើហឹង្សាធាក់ផ្តួលម៉ូតូជនរងគ្រោះឲ្យដួលរួចលួចយកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HZ-4834 របស់ជនរងគ្រោះឈ្មោះ សួន សុខងីម ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ របួសបាក់ដងកាំបិតខាងឆ្វេង ។

សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HZ-4834 របស់ជនរងគ្រោះ

សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ1FE-1823 របស់ជនរងសង្ស័យ ឈ្មោះ សំ សំណាង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕