ចិនអនុម័ត ឲ្យប្រើវ៉ាក់សាំងថ្មីមួយទៀត ដើម្បីប្រឆាំងនឹងកូវីដ-១៩

ប៉េកាំង៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានឲ្យដឹងថា ប្រទេសចិនបានអនុម័តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្មីមួយទៀត ក្នុងករណីបន្ទាន់ ដោយមានឈ្មោះថា ZF2001 ឬ RBD-Dimer ត្រូវបានអភិវឌ្ឍឡើងដោយ ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) របស់ចិន៕