ដោះស្រាយគំនុំចាស់ ម្នាក់ចូលពេទ្យ ឯពីរនាក់ផ្សេងទៀតចូលប៉ូស្តិ៍

បាត់ដំបង៖ ពីថ្ងៃទី​១៦​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៤​និង៣០​ នាទី​ នៅ​ចំណុច​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំប តាមមតិដឹកនាំរបស់​លោក​ឧត្ដមសេនីយ៍​ទោ​ សាត​ គឹម​សាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ និងដោយបានការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃអ​យ្យការអមសាលាដំបូងខេត្តបាត់ដំបង​ រួមទាំង​យោ​បល់របស់​លោក​វរសេ នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ហិង្សា​ដោយ​ចេត​នា​មាន​ស្ថានទម្ងន់​ទោស​(​ វាយ​ដោយ​ដំបង​ដែក​ )​ ០១​ករណី​ដោយធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០២​នាក់​គឺ៖

១-ឈ្មោះ​ ព្រំ​ សុជាតិ​ ភេទប្រុស​ អាយុ​២១​ ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ទួល តាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

២-ឈ្មោះ​ ខា​ សីហា​ ហៅ​ ទិត្យ​ ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតាគាំ១​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

សូមជម្រាបជូនថា កាលពី​ថ្ងៃទី​ ១៤​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ សាច់អាំង​ផ្សារលេី​២​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ទាំង​ ០២​ នាក់​ខាង​លេី​បាន​ធ្វេី​សកម្មភាព​ យក​ដំបង​ដែក​ និង​ ខ្សែក្រវ៉ាត់​ក្បាល​ដែក​ វាយ​ទៅ​លេី​ជនរងគ្រោះ​ ឈ្មោះ​ សយ​ វិស័យ​ ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បោះពោធិ៍​ ឃុំ​អូរដំបង​១​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ បណ្តាលឱ្យ​រងរបួស​ ត្រង់​ក្បាល​ផ្នែក​ខាង​ស្តាំ​ ដេរ​ចំនួន​ ០៣​ ថ្នេរ​ ត្រង់​ក្បាល​ខាង​ឆ្វេង​ ដេរ​ចំនួន​ ០៤​ថ្នេរ​ រយះ ចុង​ចិញ្ចេីម​ស្តាំ​ ដេរ​ចំនួន​ ០៤​ ថ្នេរ​ និង​ ហេីម​ប៉ោង​ភ្នែកខាង​ស្តាំ​។

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លង​តាមរយ:ការស្រាវជ្រាវបានពីរថ្ងៃកន្លង​មក​ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្តង។

ជនសង័្សយខាងលេីបានឆ្លេីយសារភាពចំពោះ​មុខសមត្ថកិច្ចនគរបាលថា​ មូលហេតុ​ដែលខ្លួន​និងបក្សពួកប្រេីហិង្សាទៅលេីជនរងគ្រោះកាលពីថ្ងៃទី១៤​ ខែ​ មីនា​ ឆ្នាំ​២០២១​ នោះព្រោះតែខ្លួនមានគំនុំជាមួយជនរងគ្រោះក្នុងរយៈពេលកន្លងមក។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​ច្បាប់៕