នាយករដ្ឋមន្ត្រីថៃឲ្យពន្លឿនចាក់វ៉ាក់សាំង AstraZeneca ដល់ពលរដ្ឋ១០លាននាក់ត្រឹម១ខែ

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ចង់ឲ្យក្រសួងសុខាភិបាលពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រោយពេលលោកចាក់រួច ហើយថាលោកគ្មានប៉ះពាល់អ្វីទេ។ បន្ទាប់ពីចាក់វ៉ាក់សាំង AstraZeneca កាលពីម្សិលមិញ លោកប្រាយុទ្ធថា ទាំងរូបលោកនិងគណៈរដ្ឋមន្ត្រី១៥រូបទៀត ពុំមានបញ្ហាប្រតិកម្មអ្វីចំពោះសុខភាពទេ។

លោកថា «ខ្ញុំសូមបញ្ជាក់ថា គ្មានប្រតិកម្មអ្វីអាក្រក់ពីវ៉ាក់សាំង AstraZeneca ទេ»

លោកនាយករដ្ឋមន្ត្រីរូបនេះក៏ចង់ឲ្យមន្ទីរពេទ្យឯកជនគួរតែមានសេវាកម្មចាក់វ៉ាក់សាំងដោយខ្លួនឯងដែរ ដើម្បីសម្រេចគោលដៅចាក់វ៉ាក់សាំងប្រចាំខែរបស់ប្រទេស។

លោកថា «ខណៈនេះ យើងសូមជំរុញដល់ក្រសួងសុខាភិបាលអនុញ្ញាតឲ្យបញ្ជូនវ៉ាក់សាំងកូវីដ១៩ទៅមន្ទីរពេទ្យ ដោយមិនចាំបាច់រងចាំការសម្រេចពីរដ្ឋាភិបាលទេ ខណៈដែលយើងមានគោលដៅចាក់វ៉ាក់សាំងលើមនុស្ស១០នាក់ ក្នុង១ខែ»៕