បុរសម្នាក់កាប់ប្រពន្ធតែត្រូវជីតា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

កោះកុង÷ នៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២១ វេលាម៉ោង ២៣និង៣០នាទី មានអំពើហឹង្សារក្នុងគ្រួរសារកើតឡើង នៅចំណុចខ្មែរលើ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ ក្រោយកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋានបានកំណត់មុខសញ្ញាស្រាវជ្រាវដើម្បីធ្វើការឃាត់ខ្លួន លុះដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៨:០៥នាទី ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះញឹក ឌឿន ភេទប្រុសអាយុ៣៣ឆ្នាំ យកមកអធិការដ្ឋាន ។

បច្ចុប្បន្ន កម្លាំងយេីងបានកសាងសំណុំរឿងបញ្ជូនទៅកាន់ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការ
តាមនិតិវិធីច្បាប់ ៕

អត្ថបទមិន÷ភ្លើងប្រច័ណ្ឌបុរសម្នាក់កាំបិតកាប់ប្រពន្ធ តែអកុសលត្រូវជីតារងរបួសធ្ងន់