ពលករខ្មែរលួចឆ្លងដែន ៣៦នាក់ ត្រូវអាជ្ញាធរបាត់ដំបងឃាត់ខ្លួនធ្វើការអប់រំ និងបញ្ជូនធ្វើចត្តាឡីស័ក

ខេត្ត​បាត់ដំបង÷ នៅ​រសៀលថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាតគឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពៅ​ ថាវុធ​ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ លោកវរសេនីយ៍ឯក​ ប្រាក់​ សាយ​ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨​១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយ កម្លាំងយោធាវរសេនាតូច៥៣៣, កម្លាំងសឹករងស្រុកសំពៅលូន​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមានៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋត្រឡប់មក​ពីប្រទេសថៃ​ ចូលមកប្រទេសកម្ពុជាវិញ ចំនួន​ ៣៦ នាក់ ,​ ស្រី ១៤ នាក់​ ក្នុងនោះ ក្មេងប្រុស ៦ នាក់​ និ​ងក្មេងស្រី ៤ នាក់ ពីចំណុចភូមិស្ពានយោល ឃុំជ្រៃសីមា​ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

បន្ទាប់ពីធ្វើការសាកសួររួចក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕