មុខសញ្ញាឆក់ទូរស័ព្ទដៃ ០២​នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

​ពីថ្ងៃទី​១៦​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៨​និង២០​នាទី​ នៅ​ចំណុច​ភូមិ​រំចេក២​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​អនុវត្តតាម​មតិដឹកនាំរបស់លោក​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​ដោយបាន​ការ​សម្របសម្រួល​លេី​នីតិ​វិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យ​ការ​អម​សាលាដំបូងខេត្តបាត់ដំបង​ និងយោបល់របស់លោកវរសេនីយ៍ឯក​លឹម​ ពុទ្ធីឡា​ស្នងការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​ លោក​វរសេ​នីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរ​បាល​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ​ដឹកនាំ​កម្លាំង​ ក្រុមអន្តរាគមន៍​ បង្ការ​បង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករ​ណី​លួច​មាន​ស្ថានទម្ងន់​ទោស​ (​ ឆក់​ទូរ​សព្ទ័​ដៃ​)​០១​ ករណី​ ដោយ​បាន​នាំខ្លួន​ជនសង្ស័យ​ចំនួន​០២នាក់​ រួមជាមួយអ្នកទទួលផលចោរកម្មចំនួន ០១នាក់ មកធ្វេីការស្រាវជ្រាវនោះគឺ៖

១-ឈ្មោះ​ ធឿន​ ផាន់​ណេត​ ភេទប្រុស​ អាយុ​ ២១ ឆ្នាំ​ ​មានទីលំនៅ​ភូមិ​រំចេក២​ សង្កាត់​រតនៈ​ ក្រុងបាត់ ដំបង​ ខេត្ត​បាត់ដំបង​(​ជា​អ្នក​ធ្វេី​សកម្មភាពផ្ទាល់​)​។

២-ឈ្មោះ​ ធឿន​ វីរៈ​ ហៅ​ ផាន់​ណា​ ភេទប្រុស​ អាយុ​ ២៤​ឆ្នាំ​​មានទីលំនៅ​ភូមិ​រំចេក២​សង្កាត់ ​រត​នៈ​ក្រុងបាត់ដំបង​ខេត្ត​បាត់ដំបង​(​ជា​សហចារី​)​ ។

៣-ឈ្មោះ​ ធិញ​ រ៉ុន​ ហៅ​ ជាង​រុន​ ភេទប្រុស​អាយុ​ ៣៩​ ឆ្នាំ​មានទីលំនៅ​ភូមិ​១៣​មករា​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​(​ ជាអ្នក​ទទួលផលចោរកម្ម​)​។

សូមជម្រាបជូនថាកាលពី​ថ្ងៃទី​១១​ ខែ​ មីនា​ ឆ្នាំ​ ២០​២១​ ខណៈជនរងគ្រោះ​​ឈ្មោះ​ នូ​ ចន្ទ័រស្មី​ភេទស្រី​​ អាយុ​ ២៩​ ឆ្នាំ​ មាន​មានទីលំនៅ​ភូមិ​ ព្រែក​ខ្ពប​ ឃុំ​ព្រែកខ្ពប​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ ដែល​កំពុង​ជិះ​ម៉ូតូ​តាមដងផ្លូវនៅ​ចំណុច​មុខ​វត្ត​បាឡាត់​ ស្ថិត​នៅ​ក្នុង​ភូមិ​នរា២​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង​ ជនសង្ស័យ​ខាងលេី​បាន​ធ្វេីសកម្មភាព​ (ឆក់​ទូរ​សព្ទ័​ដៃ​)របស់គាត់០១​ គ្រឿង​ ម៉ាក​Iphone 8plus ពណ៌​ប្រផេះរួចជិះម៉ូតូគេចខ្លួនបាត់ទៅ។

ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយឆ្លង​តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចទេីបកំណត់​បានពីមុខសញ្ញានេះរហូតឈានដល់ការឃាត់​ខ្លួនបានទាំងអ្នកប្រព្រឹត្តរួមទាំងអ្នកទទួលទិញទូរ​ស័ព្ទដែលជាផលនៃអំពេីចោរកម្មនោះផង។ ​

-*វត្ថុតាង​ដកហូត​រួម​មាន​ ៖​

-​ ម៉ូតូ​ ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៦​ ពាក់ស្លាកលេខ​បាត់ដំបង​ 1AC 0173 (មធ្យោបាយជិះធ្វើសកម្មភាព)

-​ទូរស័ព្ទដៃចំនួន ០១​ គ្រឿង​ ម៉ាក​Iphone 8plus ពណ៌​ប្រផេះ​ (​ជារបស់​ជនរងគ្រោះ​ )​។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​ប្រគល់​ទូរសព្ទ័​ដៃ​ជូនទៅ​ជនរងគ្រោះ​វិញ​ ចំពោះជនសង្ស័យនិងអ្នកទទួលផលចោរកម្មបានកសាងសំណុំរឿង​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមច្បាប់៕