ក្មេងទំនើងមួយក្រុម ត្រូវសមត្ថកិច្ចស្រុកសង្កែបង្រ្កាប ករណីហិង្សាបង្ករឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ

បាត់ដំបង÷ ថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង​១០និង៣០នាទីនៅចំណុចលើផ្លូវហាយវេ ស្ថិត​នៅភូមិ បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដ​បាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបាន​ការ សម្របសម្រួលលេីនីតិវិធី​ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់ដំបង​ រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការនគរបា​លស្រុកសង្កែ​ បានដឹកនាំធ្វេីការឃាត់ខ្លួនក្រុមក្មេងបង្កហិង្សាកាប់បំផ្លាញម៉ូតូតាមដងផ្លូវបានចំនួ​ន​០៦នាក់ស្រាវជ្រាវនិងអនុវត្តតាមផ្លូវច្បាប់។

សូមជម្រាបជូនថា​កាលពីថ្ងៃទី០១ខែមីនា ឆ្នាំ២០​២១វេលាម៉ោង១៤និង​២០​នាទីនៅចំណុចបុរីត្នោតជួរ ក្រុម១៦ ភូមិ ជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់​ដំបង មានករណីធ្វេីឱ្យខូច​ខាត​ដោយចេតនា(កាប់បំផ្លាញម៉ូតូ) មួយកើតឡើង ដែលករ​ណីនេះ​បង្កដោយជនសង័្សយ​មិនស្គាល់ឈ្មោះ មានគ្នាប្រហែល​១៥​នាក់​ បានធ្វើសកម្មភាពដោ​យ​យកកំបិត និងពូថៅដេញកាប់ទៅជនរងគ្រោះដែលកំពុងជិះម៉ូតូលើដងផ្លូវ​តែដោយសារជនរងគ្រោះរត់គេចខ្លួនផុត​ នៅសល់តែម៉ូតូទេីបក្រុមជនសង័្សយកាប់បំផ្លាញម៉ូតូនោះចំនួន០៣​គ្រឿង​ ដែលជារបស់ជនរងគ្រោះគឺ៖

១-ឈ្មោះ ថាន់ រ័ត្ន ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង(ជាឪពុកជនរងគ្រោះនិងជាដេីមបណ្តេឹង)។

២-ឈ្មោះ លី ហៀង ភេទប្រុស អា យុ១៨ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។

៣-ឈ្មោះ យ៉ន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។

នៅក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសង្កែ ឱ្យចាត់វិធានការតាមច្បាប់ចំពោះមុខ​សញ្ញានេះ​ ហើយផ្តើមពីបញ្ហានេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់ បានពី​មុខសញ្ញានេះ រហូតឈានទៅធ្វេីការឃាត់ខ្លួនស្រាវជ្រាវ។

នៅចំពោះមុខសមត្ថកិច្ចក្រុមយុវជនទាំង០៦នាក់​នេះបានឆ្លើយសារ ភាពថា ពួគេមានគ្នាចំនួន១​៥​នាក់ ប្រដាប់ដោយ ពូថៅ និងកាំបិត បានធ្វើសកម្មភាពដេញវាយទៅលើក្រុមយុវជនខាងលើ កាលពីថ្ងៃទី០១​ ខែ​ មីនា​ ឆ្នាំ​២០២១​ ប៉ុន្តែដោយ​សារ​យុវជនទាំងនោះរត់គេចផុតនៅសល់តែម៉ូតូទើបក្រុមខ្លួនបានកាប់បំផ្លាញម៉ូតូទាំង០៣គ្រឿង​នោះតែម្តង។

មូលហេតុដែលពួកខ្លួនវាយបំផ្លាញម៉ូតូនេះដោយ​សារកន្លងទៅពួកខ្លួននិងក្រុមខាងម្ចាស់ម៉ូតូធ្លាប់បានឌឺដងដាក់គ្នាតាមដងផ្លូវ​ ដែលការឌឺដងនេះបានផ្តេីមទៅជាកំហឹង​ ហើយនៅថ្ងៃកើតហេតុក្រុមខ្លួនក៏ដោះ ស្រាយកំហឹងតាមបែបនេះតែ​ម្តងទៅ​ ។

ជនសង្ស័យទាំង០៦នាក់ខាងលើនគរបាលស្រុកបានកសាងសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕