នគរបាល​ជំនាញ​ឃាត់ខ្លួន​យុវជន​ម្នាក់​ ករណី​រំលោភ​សេពសន្ថវៈលើ​អនីតិជន​

​ព្រះ​វិហារ​៖​ នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២១​ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អ​នី​ត​ជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្គម​ថ្មី​ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ស៊ឹ​ម​ ទី​ អាយុ​១៩​ឆ្នាំ​ មុខរបរ​ កសិករ​ បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ឈ្មោះ​ ថ.រ.វ.ឌ អាយុ​១១​ឆ្នាំ​ ស្ថិត​នៅ​ភូមិ​អណ្តូង​ភ្លូ​ ឃុំ​រអាង​ ស្រុក​សង្គម​ថ្មី​ ខេត្តព្រះវិហារ​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​ ២២​និង​០០​នាទី​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ អនុវត្ត​តាម​នីតិវិធី​ ៕

ប្រភព ព័ត៌មាន