បុរសម្នាក់ដេកស្លាប់ដោយសារគាំងបេះដូង

នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៨ មីនា ឆ្នាំ២០២១ មានករណីមនុស្សដេកស្លាប់ នៅផ្ទះ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ក្រោយទទួលបានពត៌មាន កម្លាំងជំនាញខេត្ត​ កម្លាំងផ្នែកជំនាញអធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងវែង ដោយ​មាន​ការ​ចូលរួម​ពីអាជ្ញាធរ និងមន្រ្តីពេទ្យបង្អែកខេត្ត បានធ្វេីការពិនិត្យសពឈ្មោះ កឹម សុខ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរនៅផ្សារដងទង់។

មូលហេតុស្លាប់ដោយសារគាំងបេះដូង (មានជំងឺប្រចាំកាយលើសឈាម សម្ពាធឈាមឡើងខ្ពស់) ក្រោយពិនិត្យរួចសពបានប្រគល់អោយទៅប្រពន្ធឈ្មោះ ចាន់ មុំ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត(ខេត្តកំពត) ៕