បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ

កំពង់ឆ្នាំង÷ ថ្ងៃសុក្រ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង០៥:៤៥ នាទី លើផ្លូវជាតិលេខ០៥​ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ មានកេីតករណីគ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្តម៉ាក KIA ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 3D-7541 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ (ក្រុមហ៊ុនដឹកជញ្ជូន​ រស្មីបូព៌ា) បើកបរពីទិសខាងជើងទៅទិសខាងត្បូងពេលមកដល់ចំណុចខាងលើបានបុកម៉ូតូ១គឿងម៉ាក HONDA C100 ពណ៌ក្រហម ពាក់ផ្លាកលេខ ក4149-បផ1 បើកបរដោយឈ្មោះ សុខ យ៉ាន ភេទប្រុសអាយុ៦៦ឆ្នាំ មានទីលំនៅភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល​ ក្នុងដំណើរច្រាសទិសគ្នា​ បណ្តាលអោយស្លាប់​អ្នកបើកបរម៉ូតូ ០១​ នាក់​ប្រុស​ នៅកន្លែងកើតហេតុ។

វត្ថុតាងត្រូវ កម្លាំងជំនាញចាប់យកមករក្សាទុក្ខនៅប៉ុសិ៍្តនគរបាលរដ្ឋបាលសេដ្ឋី ដេីម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់​ ៕