មនុស្សម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ

សមត្ថកិច្ចប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រ១៥៨.១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជិត៨យប់ថ្ងៃទី១៧មិនា២០២១ រវាងម៉ូតូ អុិចសង់ទ័រ គ្មានផ្លាកលេខ ពណ៌ខ្មៅ បើកបរទិសដៅ ព្រះសីហនុ-ភ្នំពេញ កើតជាអគ្គិភយ័បណ្តាលឲ្យ អ្នកបើកបរម៉ូតូ មិនទាន់ស្គាល់អត្តសញ្ញាណស្លាប់នៅនឹងកន្លែង និងរថយន្ត ម៉ាក់lexus ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A.1877 ទិសដៅបញ្ច្រាសគ្នា ក្នុងនោះក្រោយកើតហេតុ អ្នកបើកបររថយន្តចុះរត់គេច ភ្លាមៗនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕