មុខ​សញ្ញា​ចែកចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ៣​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យេីង​ឃាត់​ខ្លួន

នៅយប់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២១វេលាម៉ោង ១៩-៥០ នាទី​ កម្លាំងអធិការដ្ឋាននគរបាល​ស្រុក​មណ្ឌលសីមា​ បង្ក្រាបបាន​ករណី​ចែកចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុសច្បាប់​ ១​ ករណី​ នៅ​ឃុំ​ប៉ាក់ខ្លង​​ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ប្រុស រួម​មាន​ ៖

១. ឈ្មោះ ឆែម ធីតា ភេទ ប្រុសអាយុ ៣៥ ឆ្នាំ មុខរបរនេសាទភូមិ នាងកុក ឃុំ ប៉ាក់ខ្លង

២. ឈ្មោះ ណែម តុលា ភេទប្រុសអាយុ ១៧ ឆ្នាំ មុខរបរ កម្មករភូមិនាងកុក ឃុំប៉ាក់ខ្លង

៣. ឈ្មោះ ធឿន វិច្ឆកា ភេទប្រុសអាយុ ១៨ ឆ្នាំ មុខរបរ កម្មករភូមិចាំយាម ឃុំប៉ាក់ខ្លងឃាត់ខ្លួននៅចំណុចផ្លូវចូលកំពង់ផែ​ប្រមូលទិញផលនេសាទ​ ភូមិនាងកុក ឃុំប៉ាក់ខ្លង

ដកហូតវត្ថុតាងរួមមានះ ថ្នាំញៀនម៉ាទឹកកកចំនួន ២ កញ្ចប់។

បច្ចុប្បន្ន ករណីនេះកម្លាំងកំពុងបំពេញសំណុំរឿងបញ្ជូនទៅឲ្យការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្ត ៕