រថយន្ត​ធន់​ធ្ងន់​ នៅតែបន្ដល្មេីសនិងបំរាមហាមឃាត់​ ធ្វើ​ចរាចរណ៍​នៅ​តំបន់ហាមឃាត់ផ្លូវមួយចំនួនជុំវិ​ញសាលា​ខេត្ដកពង់ស្ពឺ​

កំពង់ស្ពឺ​៖​ ថៃ្ង​សុក្រ​ ទី១៩​ ខែមិនា​ ឆ្នាំ​២០២១​ កំលាំង​នគរបាល​ចរាចរណ៍​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ដឹកនាំ​ដោយ​លោកវរសេនីយ៍ទោ​ ទុន​ ពិ​សី​ នាយរងការិយាល័​យ​ចរាចរណ៍​ផ្លូវគោក​ បាន​បន្ដអនុ​វត្ដ​ តាមសេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ​​ លេខ​ :​ ១៩០/១៨ ស.ជ.ណ ស្ដីពីការបញ្ឈប់ការធ្វើចរាចរណ៍រថយន្តដឹកទំនិញធន់ធ្ងន់ រថយន្តប្រភេ​ទ​បែនដឹកដី ថ្ម ខ្សាច់ ឆ្លងកាត់កាត់បរិវេនសាលាខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០១៨ ។

ជាក់ស្ដែង​រថយន្ត​ប្រភេទ​ធុន​ធ្ងន់​ ដែល​បានលួចបេីក​ឆ្លងកាត់​តំបន់​ហាម​ឃាត់​ ត្រូវ​បានកំលាំងនគរបាល​ច​រាចរណ៍​ខេត្ដ​ឃាត់​បានជាបន្ដបន្ទាប់​និងបានឃាត់​ទុ​កធ្វេីការផាកពិន័យ​ទៅតាមច្បាប់ជាកំណត់។

ជាសំណូមពរ​ សូមបងប្អូនម្ចាស់អាជីវកម្ម​ គ្រប់ប្រភេ​ទ​ដែល​មានរថយន្ដ​ដឹកជញ្ជូន​ទំនិញផ្ទាល់ខ្លួន​ប្រភេទ​ធុន​ធ្ងន់​ ដឹក​ថ្ម​ ខ្សាច់​ ដី​ សូមមេត្ដា​បេីកបរដឹកជញ្ជូនទំ​និញតាមផ្លូវដែលកំណត់ដោយរដ្ឋបាលខេត្ដ​កំពង់ស្ពឺ​ (ហាម​ឃាត់​ផ្លូវជុំវិញសាលាខេត្ដកំពង់ស្ពឺ)​ ៕