លេីកគ្នាទាំងក្រុមម​តាមកាប់ចាក់បង្កហិង្សា​ព្រោះតែទំនាស់ពាក្យសំដី​ ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ០៥នាក់ ​ដែលក្នុងនោះម្នាក់មានដីកាចាប់ខ្លួនរបស់តុលាការ​ស្រាប់

បាត់ដំបង÷ នៅថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១​នេះអនុវត្តតាម​យោ​​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ​សាត​ គឹមសាន​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោកវរសេ​នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ផង់​ សុភា​ព​អ​ធិ​ការនគរបាលស្រុកថ្មគោល​ បានធ្វេីការស​ហ​ការ​ណ៍ជាមួយនគរបាលស្រុកបវេល​ ដែល​មានលោកវរសេនីយ៍ឯក​ សុខ​ សារិន​ ជាអធិការ​នគរ​បា​លស្រុកឃាត់​ខ្លួនក្រុមក្មេងបង្កអាណាធិបតេ​យ្យមួយក្រុមមានចំនួន០៥នាក់​ក្នុងចំណោមបក្សពួកផ្សេងទៀត​ ដោយសាពួកគេលេីកគ្នាប៉ុន​ប៉ងបង្កហិង្សានៅចំណុច​សា​លារៀនវិទ្យាល័យរូងជ្រៃស្ថិត ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោ​ល ខេត្តបាត់ដំបង​ ។
ពួកគេទាំង០៥នាក់នោះរួមមាន៖
១-ឈ្មោះ វ៉ាន់ ដាវឿត ភេទប្រុសអាយុ២១ឆ្នាំរស់ នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង​
២-ឈ្មោះ អេង សុអ៉ិញ ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល​ខេត្តបាត់ដំបង​
៣-ឈ្មោះ បេ សាន់ដេ ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង​
៤-ឈ្មោះ សល់ វ៉ាន់និត ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល​ខេត្តបាត់ដំបង​
៥-ឈ្មោះ ហ៊ុន គឹមហុង ភេទប្រុសអាយុ ២០ឆ្នាំរស់​នៅភូមិស្រះទឹកចាស់ឃុំចក្រី ស្រុកកំរៀង​ខេត្តបាត់ដំបង​។ ដកហូតសម្ភារៈមាន៖
-កន្ត្រៃចំនួន០២
-កាំបិតចំនួន០២
-ពូថៅចំនួន០១

សូមជម្រាបជូនថា​ កាលពីថ្ងៃទី១៧​ ខែ​ មីនា​ឆ្នាំ​២០​២១វេលាម៉ោង១៦និង៤០នាទី​ នៅចំណុច​សា​លា​រៀនវិទ្យាល័យរូងជ្រៃស្ថិត ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោ​ល ខេត្តបាត់ដំបងក្រុមក្មេងខាងលេី​ បានជិះម៉ូតូជាច្រេីនគ្រឿងប្រដាប់ដោយកាំ​បិត​ តាមបង្ហហិង្សាទៅលេីគូរទំនាស់ជាសិស្សសា​លានៅទី​នោះ​ ក៏ប៉ុន្តែសកម្មភាពនេះត្រូវខកខានទៅវិញដោយ​សារគេស្វែងរកគូរទំនាស់មិនជួប​ ក៏ប៉ុន្តែសកម្មភាពរបស់ពួកគេបានបង្កនូវការភ័យខ្លាចពីមហាជន​នៅក្នុងមូលដ្ឋាននេះ។

នៅក្រោយកេីតបញ្ហាភ្លាមៗសម្ថកិច្ចនគរបាល​បានធ្វេីការស្រាវជ្រាវជាបន្ទាន់រហូតឈានទៅកំណត់បានពីមុខសញ្ញានេះនិងបានឃាត់ខ្លួនពួកគេបានចំនួន០៥នាក់នៅថ្ងៃនេះ។

ក្នុងចំណោមបក្សពួកចំនួន០៥នាក់នោះមានឈ្មោះ​ វ៉ាន់ ដាវឿត ភេទប្រុសអាយុ២១ឆ្នាំ(ក្នុងដីកាអាយុ១៨ឆ្នាំ)រស់ នៅភូមិកោះរាម ឃុំខ្នាចរ​មាស ស្រុកបវេល ខេត្តបាត់ដំបង​ មានដីកាបង្គាប់ឱ្យចាប់ខ្លួនឃុំខ្លួន លេខ១១៥២តព្រ ចុះថ្ងៃទី១១​ខែ​ឆ្នូ ឆ្នាំ២០២០របស់លោកឡូយ ចាន់ត្រាចៅ​ក្រម​ជំនុំជម្រះសាលាដំបូងខេត្តបាតដំបងពីបទ(សមគំនិតក្នុងអំពើលួចមានស្ថានទ​ម្ងន់ទោស(​គា​ស់​ទម្លុះទម្លាយ​)ប្រព្រិត្តនៅចំណុចភូមិខ្នាចរមាសឃុំខ្នាចរមាស ស្រុកបវេល​ ខេត្តបាត់ដំបង​ កាល​ពី​អំ​ឡុងឆ្នាំ២០២០។

ក្រោយសាកសួរក្រុមយុវជនទាំងនេះបានឆ្លើយសារភាពថាពួកខ្លួនមានទំនាស់ជាមួយក្រុម​ម្ខាង​ទៀត​ទេីបនាំគ្នីគ្នាមកបង្កហិង្សានៅចំណុច​សា​លារៀនខាងលេី​ តែមិនបានជួបគ្នា​ ពួកខ្លួនបាន​ជិះស្វែងរកតាមដងផ្លូវបង្កឱ្យមានការភ្ញាក់ផ្អេីល​ដល់អ្នកភូមិ។

ដោយសារសកម្មភាពរបស់ពួកគេមិនទាន់បានបង្កនូវព្យាសនកម្មណាមួយនៅឡេីយ​ ពេលនេះសមត្ថកិច្ចនគរបាលស្រុកបានធ្វេីកំណត់ហេតុអប់រំធ្វេីកិច្ចសន្យាឱ្យឪពុក​ ម្តាយធានាយកទៅអប់រំបន្ថែមនៅមូលដ្ឋានវិញ​ រីឯឈ្មោះ​ វ៉ាន់​ ដាវឿត​ ដែលមានដីកាបង្គាប់របស់តុលាការស្រាប់នគរបាលស្រុករៀបចំបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាន​ដេីម្បីចាត់ការបន្តតាមនីតិវិធី៕