លោក ត្រាំ លើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួនទាំងអស់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានលើកទឹកចិត្តអោយអ្នកគាំទ្រគណបក្សសាធារណៈរដ្ឋរបស់លោក មួយក្នុងចំណោមក្រុមសំខាន់ៗអោយទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ពួកគេអោយបានពេញលេញ ។

អំឡុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News លោក ដូណាល់ ត្រាំ បាននិយាយថា ខ្ញុំសូមស្នើអោយធ្វើវា (ការចាក់វ៉ាក់សាំង) ទៅកាន់មនុស្សដែលមិនចង់ទៅទទួលការចាក់វ៉ាក់សាំង ហើយនិងអ្នកជាច្រើនទៀតដែលបានបោះឆ្នោតអោយខ្ញុំ… នេះគឺការនិយាយដោយត្រង់ៗ ។ លោកបន្ថែមថា វាគឺពិតជាវ៉ាក់សាំងអស្ចារ្យ… វាគឺជាវ៉ាក់សាំងមានសុវត្ថិភាព ហើយវាជាអ្វីដែលត្រូវធ្វើ ។

ការអំពាវនាវខាងលើនេះរបស់លោក ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក អាន់ថូនី ហ្វាវស៊ី ដែលជាអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បាននិយាយដោយសង្ឃឹមថា អតីតប្រធានាធិបតីអាមេរិករូបនេះ អាចជំរុញអ្នកគាំទ្ររបស់លោកឱ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ៕