សហភាពអឺរ៉ុបគ្រោងដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងអ្នកនៅពីក្រោយការបង្រ្កាបដ៏បង្ហូរឈាមលើក្រុមបាតុករនាសប្តាហ៍ក្រោយនេះ

មីយ៉ាន់ម៉ា៖ ប្រទេសបារាំងបានបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ សហភាពអឺរ៉ុបអាចនឹងអនុម័តលើការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងអ្នកនៅពីក្រោយការបង្រ្កាបដ៏បង្ហូរឈាមលើក្រុមបាតុករអហិង្សា ។

ស្របពេលជាមួយគ្នានោះដែរ ក្រៅពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តដទៃៗទៀតក៏បាននិងកំពុងកៀរគរអោយមានការដាក់ទណ្ឌកម្មទៅលើរបបយោធាមីយ៉ាន់ម៉ាផងដែរ ។

ដោយឡែកនៅថ្ងៃអង្គារនេះ ក្រុមគ្រួសារសាច់ញាតិជាច្រើននាក់នៃជនរងគ្រោះដែលបានស្លាប់ នៅក្នុងការបង្ក្រាបបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាបានរៀបចំពិធីបុណ្យសព ខណៈក្រុមបាតុករនៅតែបន្តធ្វើការតវ៉ា បើទោះជាចំនួនមនុស្សស្លាប់បានកើនឡើងជារៀងរាល់ថ្ងៃក៏ដោយ ៕