សិស្សសាលា ០២នាក់ ត្រូវសមត្ថកិច្ចអូរបែកក្អមឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆក់កាបូប

រាជធានីភ្នំពេញ÷ ថ្ងៃទី១៨.០៣.២០២១ ម៉ោង០០ និង៣០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អមឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា(ឆក់កាបូបប្រាក់) នៅចំណុចមុខផ្សារទំនើបមីតថោន ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៤នាក់ មធ្យោបាយម៉ូតូ០២គ្រឿង៖

១. ឈ្មោះ ស៊ីណា ស៊ីណារ៉ុង (ហៅរ៉ុង) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៧P ផ្លូវបេតុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (គ្មានសារធាតុញៀន)។

២.ឈ្មោះ អ៊ឹង ប៊ុណ្ណារិទ្ធ (ហៅរិទ្ធ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៣១០ ផ្លូវ៤៨ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) និងបក្ខពួក ០២នាក់ទៀតគេចខ្លួន បានធ្វើសកម្មភាពឆក់យកកាបូបប្រាក់ពីជនរងគ្រោះឈ្មោះ ០១នាក់ មិនស្គាល់អត្តសញ្ញាណ ទៅបាត់ក្រោយកើតហេតុ ) ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ឃ្លួនបានពេលកំពង់ល្បាតក្នុងមូលដ្ឋាន ។ សម្ភារៈបាត់បង់ កាបូបប្រាក់របស់ជនរងគ្រោះ០១ , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ1IF-3126 របស់ជនរងសង្ស័យ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕