ស្រ្តីវ័យ​ចំណាស់​ម្នាក់បានលួចកាបូបលុយរបស់គេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០:០០នាទី កម្លាំងអធិការដ្ឋាននគរបាល​ក្រុង​ខេមរភូមិន្ទ​ បានទទួលពាក្យ បណ្តឹងពីឈ្មោះ តាន់ សារ៉ាន់ ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិ១ សង្កាត់ដងទង់ បានប្តឹងទៅ​លេីឈ្មោះ ជា សឿន ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ដែលបានលួចកាបូបលុយ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី ។ ហើយនៅក្នុងកាបូបមាន លុយខែ្មរចំនួន ៤,០០០,០០០រៀល (បួនលានរៀល) លុយដុល្លារចំនួន ៣៣១០$ ( បីពាន់បីរយដប់ដុល្លារ) ក្រវិលចំនួន១គូរ ជញ្ជៀនចំនួន១វង់ និងខ្សែដៃលោកហធាតុពណ៍លឿងចំនួន១ខ្សែ។ ក្រោយមកជនរងគ្រោះបានមកហៅចៅស្រី អោយមកឆែកមើលកាំមីរ៉ាសុវត្តិភាព ទើបឃើញជនសង្ស័យ​ ខាងលេី ពិតជាបានលួចកាបូបលុយរបស់​ ដេីម​បណ្ដឹង​ ពិតប្រាកដមែន ។

បច្ចុប្បន្ន​កម្លាំងយើង​ បានឃាត់ខ្លួនជនសង្ស័យ កសាងសុំណុំរឿងតាមនីតិវិធីច្បាប់​ ៕