អង្គការUNDP ប្រកាសផ្តល់ដល់កម្ពុជានូវរថយន្តសង្គ្រោះបន្ទាន់ ៦០ គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើម ៥០ គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗទៀត

នេះយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់អង្គការUNDP Cambodia បានបង្ហោះកាលពីម្សិលមិញបានអោយដឹងថា ក្រោមកិច្ចសហការជាមួយនឹងធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក យូអិនឌីភី ប្រចាំកម្ពុជា បានជួយគាំទ្រដល់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងការបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០ គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ៥០ គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចឆ្លើយតបនឹងជំងឺកូវីដ-១៩ និងដើម្បីស្តារឡើងវិញពីជំងឺរាតត្បាតនេះ។

ការជួយរបស់អង្គការUNDP ខាងលើនេះធ្វើឡើងគ្រាដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលដ៏ឆាប់រហ័សនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ៕

ប្រភព៖ UNDP Cambodia