ឃាត់ខ្លួនព្រូឡានម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូពូសន្តិសុខ

រាជធានីភ្នំពេញ÷ ថ្ងៃទី១៩.០៣.២០២១ ម៉ោង១៣ និង០០នាទី ប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខកាលពីថ្ងៃទី១៨.០៣.២០២១ ម៉ោង២១និង០០នាទី បង្កដោយជនសង្ស័យ ០២នាក់ (គេចខ្លួន០១នាក់មិស្គាល់ឈ្មោះ) ។

ជនសង្ស័យ ឈ្មោះ ឃាន សីហា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឡោកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានផ្សំគំនិតក្នុងអំពើលួចម៉ូតូ ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញHJ-0305 របស់ជនរងគ្រោះឈ្មោះ ម៉ាន់ ស៊ីឡែត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ

សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង(១-ម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញHJ-0305 របស់ជនរងគ្រោះ និង ២-ម៉ាកវីវ៉ា ពណ៌ខ្មៅ ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខកណ្តាល1E-5080 , ស្នាប់ដៃ០១ ដាវដែកកែច្នៃ០១ដើម របស់ជនសង្ស័យ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕