ចំការអំពៅមួយកន្លែង នៅកំពង់សៀម រងការខូចខាតបណ្តាលមកពីអគ្គីភ័យឆាបឆេះ

នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១៥:១០ នាទី មានករណីអគ្គិភ័យ(ឆេះចំការអំពៅ) ១កើតឡើង នៅចំណុចបរិវេណដីចំការឈ្មោះ ព្រុំ ចាន់ឌុល ភេទប្រុស អាយុ ៥៥ឆ្នាំ នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អគ្គីភ័យកើតឡើងបណ្ដាលឱ្យបាត់បង់ដំណាំអំពៅទហំ៥០ ម×៨០ម។ អគ្គីភ័យមិនបណ្ដាលឆេះរាលដាលដល់ ផ្ទះប្រជាពលរដ្ឋក្បែរនោះទេនិងមិនបណ្តាលរងគ្រោះមនុស្សឡើយ។

មូលហេតុ បណ្តាលមកពីភ្លើងព្រៃរាលដាលឆេះនៅជិតនោះ។ កម្លាំងសមត្ថកិច្ចយើងសហការជាមួយ ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ បានពន្លត់អគ្គីភ័យ រលត់ជាស្ថាពរ ៕