មជ្ឈមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូននៅផ្សារអ៊ីអន១, ២ នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន

សេចក្តីជូនដំណឹង÷ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់បងប្អូនសាធារណជនទំាងអស់ជ្រាបថា៖ មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងនៅផ្សារទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ (សែនសុខ) នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃអាទិត្យ ទី២១ ដល់ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១។ សូមបងប្អូនសាធារណជន អញ្ជើញទៅទទួលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល ជាន់ទី៣(ជិតវិមានឯករាជ្យ) និងមណ្ឌលផ្តល់សេវាសាធារណៈនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន(ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ)។ សម្រាប់ព័ត៌មានលំអិត សូមទាក់ទង ១២៧៥៕