មុខសញ្ញាលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសង្កែឃាត់ខ្លួន

បាត់ដំបង÷ ពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១វេលាម៉ោង​១១​និង ៣០នាទីនៅចំណុចផ្លូវក្រាលកៅស៊ូភូមិវត្តតាមិម ឃុំអូរដំបង១ស្រុកសង្កែ ខេត្តបាត់ដំបង​ អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​និង យោបល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោ​កវរសេ​នីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការនគរ​បាលស្រុកសង្កែ​ បានដឹកនាំនិងធ្វេីការឃាត់នាំខ្លួនជនសង័្សយម្នាក់ឈ្មោះសួន ញិល ហៅលេ ភេទ ប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិ វត្តតា មិម ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង​ យក​ មកធ្វេីការស្រាជ្រាវ។

មូលហេតុដែលនាំដល់ការឃាត់ខ្លួនជនស័្សយ រូប នេះគឺយោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះឈ្មោះ លាង ឈុនហ៊ុនលី ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិវត្ដតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង បានប្ដឹងដល់សមត្ថកិច្ចថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១មានករណីអំពើលួច (ចោរលួចយកសម្ភារះ) មួយកើតឡើងបង្កដោយជនសង័្សយ​មិនស្គាល់អត្តសញ្ញាណបានចូលក្នុង លំនៅដ្ឋានលួចយកសម្ភារៈរបស់ខ្លួនរួមមាន៖

– ដែកទីបប្រវែង០,៨០ម៉ែត្រចំនួន ៤៥ដើម

– ដែកបន្ទះប្រវែង០៨ ម៉ែត្រចំនួន០២បន្ទះ

-កៅឡាក់សម្រាប់ស្ទួចចំនួន ០៤ គ្រាប់

-ម៉ូទ័របូមទឹកធំពណ៌លឿងចំនួន ០១គ្រឿង។

ក្រោយទទួលបានបណ្តឹងនិងបន្ទាប់ពីបានធ្វេីការ ស្រាវ​ជ្រាវស៊េីបអង្កេតទេីបសមត្ថកិច្ចកំណត់បានមុខសញ្ញានិងឈានទៅធ្វេីការឃាត់ខ្លួនបានតែម្តងជាមួយនេះដកហូតបានម៉ូទ័របូមទឹកធំពណ៌ លឿងចំនួន០១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សួន ញិល ហៅលេ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចយកសម្ភារៈដែលទុកនៅក្នុងផ្ទះរបស់ជនរងគ្រោះ ខាងលេីពិតប្រាកដ មែន​ សម្ភារៈ​ទាំងនោះខ្លួនយកទៅលក់អស់ហេីយ​ ដែល​​ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរក(អ្នក​ទទួលទិញ)សម្ភារៈខាងលេីដេីម្បីចាត់វិធានការតាមផ្លូវច្បាប់។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកសង្កែ កំ ពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំ​នាញដើម្បីអនុវត្តបន្តទៅតាមផ្លូវច្បាប់៕