រដ្ឋបាលក្រុងប៉ោយប៉ែត បដិសេធទាំងស្រុង ចំពោះព័ត៌មានជំងឺកូវីដ-១៩ បានធ្លាយដល់ក្រុងប៉ោយប៉ែត

រដ្ឋបាលក្រុងសូមជម្រាបជូនដំណឹងដល់សាធារណជនអោយបានជ្រាបថា ក្រុងប៉ោយប៉ែតរហូតមកទល់ពេលនេះ មិនទាន់មានជនណាមួយមានវីជ្ជមានកូវីត១៩(ឆ្លងក្នុងសហគមន៍២០កុម្ភះ)ឡើយ ព័ត៌មានដែលផ្សព្វផ្សាយតាមYoutube នេះ គឺជាព័ត៌មានមិនពិត និងសូមបដិសេធទាំងស្រុង ។

រដ្ឋបាលក្រុម សំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធមានវិធានការចំពោះបុគ្គលដែលបានបង្ហោះឬចែកចាយព័ត៌មាននេះ យកមកទទួលទោសតាមច្បាប់ ៕