អគ្គីភ័យលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋអស់មួយខ្នង នៅក្នុងស្រុកអូរយ៉ាដាវ

ផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ដែលមានទំហំ៩ម៉ែត្រ x ៥ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសីត្រូវបានឆាបឆេះអស់ទាំងស្រុង។ ហេតុការណ៍អគ្គីភ័ួនេះកើតឡើងនៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំនុចភូមិឡុំ ឃុំ​ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុក​អូរយ៉ាដាវបានអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ពូយ ស្វីន ភេទប្រុស អាយុ ២១ឆ្នាំ ជាជនជាតិដើមភាគតិចចារ៉ាយ និងប្រពន្ធមានឈ្មោះ សេវ ធៀន ភេទស្រីអាយុ ២០ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅភូមិឃុំខាងលើ ។ហើយ មូលហេតុនៃការឆេះខាងលើនេះ សង្ស័យបណ្ដាលមកពីផ្ទុះសេសូឡា ដោយសារកំដៅថ្ងែខ្លាំងពេកនេះបើយោងតាមការសួរនាំពីម្ចាស់ផ្ទះដែលបានឆេះខាងលើ។​

របាយការណ៍ក៏បានអោយដឹងផងដែរថាសម្ភារៈដែលខូចខាតរួមមានដូចខាងក្រោម

១. លុយចំនួន ២,២០០,០០០៛

២. ថ្នាំបាញ់ស្មៅចំនួន ៦កេះ

៣. ម៉ាស៊ីនត្រង់ស៊ីន័រ ១គ្រឿង

៤. ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង

៥. ម៉ាស៊ីនបាញ់ថ្នាំ ១គ្រឿង

៦. ម៉ូតូកែឆ្នៃ១គ្រឿង

៧. កង់២គ្រឿង

៨. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីរសន្លឹក, សៀវភៅស្នាក់នៅមួយក្បាល

៩. សូឡា១ផ្ទាំង និងអាគុយ២គ្រាប់

១០. ស្រូវចំនួន១បេ និងអង្ករចំនួន១បេ

១១. ផ្ទាំងរូបចាក់ចំនួន 5 ផ្ទាំង

១២. កូនសត្វឆ្កែចំនួន ៣ក្បាលងាប់អស់។

ព្រមទាំងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះផ្សេងៗទៀត ៕