ករណីភ្លើងឆេះព្រៃអស់ដីចំនួនប្រហែល ៣៦ហិចតា ននៅស្រុកទ្រាំង

ខេត្ត​តាកែវ​​៖ ថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅវេលា​ម៉ោងប្រហែល ១១និង៣០ នាទីថ្ងៃត្រង់​ នៅព្រៃប្រេងខ្យល់ចំណុចក្បែរសិប្បកម្មក្តាបន្ទះរបស់ក្រុមហ៊ុន​ អេ.អឹម.អឹម ជាប់ព្រំប្រទល់ក្រុងដូនកែវស្ថិតនៅ​ ភូមិត្រពាំងខ្នុរ​ ឃុំរនាម​ ស្រុកទ្រាំង​ ខេត្ត​តាកែវ​ ពីខាងលិចផ្លូវជាតិលេខ០២​ ចំងាយប្រហែល២ km មានពីរករណីភ្លើងឆេះព្រៃអស់ដីចំនួនប្រហែល ៣៦ ហិចតា​ ។

​ រថយន្ត​ពន្លត់​អគ្គិភ័យ​បានចេញអន្តរាគមន៍​ពីកម្លាំង​ពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តតាកែវ​ចំនួន​ ០២​ គ្រឿងក្រុមពន្លត់អគ្គីភ័យស្រុកដូនកែវ​ ០១​ គ្រឿង​ និងក្រុមពន្លត់​អគ្គីភ័យរបស់អធិការនគរបាលស្រុកទ្រាំង​ចំនួន​ ០១​ គ្រឿង​ បានចុះពន្លត់អស់ទឹកចំនួន​ ០៤​ ឡាន​ មានដូចជា​៖

-​ រថយន្ត​របស់​ស្នងការ​ខេត្ត​ចំនួន​ ០២​ រថយន្ត​​

-​ រថយន្ត​របស់​ស្រុកដូនកែវ​ចំនួន​ ០១​ រថយន្ត​​

-​ រថយន្ត​របស់​អធិការដ្ឋានស្រុកទ្រាំងចំនួន​ ០១​ រថយន្ត​ ។

លោក វរសេនីយ៍ឯក ឃុត ភិន អធិការនគរបាលស្រុកទ្រាំងបានដឹកនាំកម្លាំងនគរបាលស្រុកនឹងប៉ុស្តិ៍រដ្ឋបាលរនាមសហការណ៍ជាមួយប្រជាការពារភូមិនឹងប្រជាពលរដ្ឋចុះទៅពន្លត់បានទាន់ពេលទាំងស្រុងនៅម៉ោងវេលា​ម៉ោង​ ១៥: ០០នាទី​ រសៀល​ ៕