ករណីអគ្គិភ័យភ្លើងឆេះតូបលក់អីវ៉ាន់ចាបហួយមួយកន្លែងស្ថិត នៅ​សង្កាត់ក្របីរៀល

ខេត្តសៀមរាប​៖ ថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ២០:១០ នាទីយប់។ មានករណីអគ្គិភ័យភ្លើងឆេះតូបលក់អីវ៉ាន់ចាបហួយមួយកន្លែងស្ថិតនៅ​ ភូមិតារស់ សង្កាត់ក្របីរៀល ក្រុងសៀមរាប​ ខេត្តសៀមរាប​ ។ ម្ចាស់ផ្ទះឈ្មោះ ភី ផល អាយុ​ ៣៨​ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ​ គត់ ជី អាយុ​ ៣៧ឆ្នាំ​ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ​ ។ បណ្តាលឲ្យរងការខូចខាត÷

– ឆេះអីវ៉ាន់សំរាប់លក់ដូរជាច្រេីនមុខនៅក្នុងតូបលក់ទាំងស្រុងអស់ សរុបគិតជាទឹកប្រាក់ប្រហែល​ ៥០០០​ ដុល្លារ​

– ទូរស័ព្ទដៃចំនួន ០៣​ គ្រឿង

– ប្លងដី នឹងឯកសារសំរាប់វាស់ប្លង់ដី

– ឯកសារសំរាប់ខ្ចីអង្កការមួយចំនួន

មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ​ ដោយ​សារមានការជួយបាញ់ទឹកពន្លត់ពីអ្នកជិតខាង ។ មិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ឬប៉ះពាល់អាយុជីវិតឡើយ ។

មូលហេតុបណ្តាលមកពីកូនរបស់ជនរងគ្រោះបូមសាំងចេញពី ពីដុងបញ្ចូលទៅដបសាំងសំរាប់លក់ ហេីយធ្វេីអោយសាំងហៀរចេញពីដប ជ្រាបតាមសាបទៅប៉ះនឹងចង្រ្កានហ្គាសកំពុងដាំបាយធ្វេីអោយឆាបឆេះតូបលក់អីវ៉ាន់តែម្តង​ ៕