គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿង បណ្ដាលអោយរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៦:៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូពីរគ្រឿង ដែលធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា មកបុកគ្នាត្រង់ចំណុចមុខផ្ទះ តាហែ ស្ថិតនៅវាលស្រែភូមិចាអ៊ុង ឃុំចាអ៊ុងកៅ ស្រុកអូរជុំ ខេត្តរតនគិរី ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូរជុំ បានអោយដឹងថាជនបង្កឈ្មោះ យុង កែវ ភេទប្រុសអាយុ២៥
ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ រស់នៅភូមិចាអ៊ុងកៅ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ជិះម៉ូតូម៉ាក់វេវឆ្លាមពណ៍ខ្មៅ ពាក់ស្លាក់លេខ រតនគិរី1F.4737 រងរបួសធ្ងន់។

ចំណែកជនគ្រេាះឈ្មោះ អយ សយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិគ្រឹង មុខរបរ កសិករ រស់នៅភូមិចាអ៊ុងចាន់ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ដែលបានជិះម៉ូតូម៉ាក់វែវឆ្លាមពណ៍ខ្មៅ គ្មានស្លាកលេខ រងរបួសស្រាល ។

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង ត្រូវបានកម្លាំងយកទៅរក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចាអ៊ុង ជាបណ្ដោះអាសន្ន ដើម្បីរងចាំធ្វើការសម្របសម្រួលតាមនីតិវិធី ៕