ឃាត់ខ្លួនបុរសម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវ:

បាត់ដំបង÷ ថ្ងៃទី 21.03.2021.វេលាម៉ោង 8:30នាទី ក្រោយពីបានទទួលបណ្តឹងពី ឈ្មោះ កុល រី ភេទស្រី អាយុ 47ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ (ម្តាយជនរងគ្រោះ)។ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត និង ទទួលបានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម គឺ ប៊ុនណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនៃអធិការដ្ឋាននគរបាលស្រុកសង្កែ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការរងយុត្តិធម៌ កម្លាំងផ្នែកយុត្តិធម៌ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តតាមិម បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ រឿម រៀប ភេទប្រុស អាយុ 29ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ វេលាម៉ោង10:00នាទី ថ្ងៃដដែល ។

ជនសង្ស័យបានឆ្លើយសារភាពថានៅថ្ងៃទី20.3.2021.វេលាម៉ោង23:30នាទីខ្លួនពិតជា បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:​ លើឈ្មោះ ម រ វ ភេទស្រី អាយុ15ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ពិតប្រាកដមែន តែមិនបានសម្រេច ។ ករណីនេះ កំលាំងជំនាញបានរៀបចំសំណុំរឿង និង

បញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕