បញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងករណីលួចម៉ូតូប្រជាពលរដ្ឋ

ខេត្តបាត់ដំបង ÷ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ ពី​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ មានការសម្របសម្រួលលើនីតិវិធីពី​ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ២០​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ២២:​២៥​នាទី​ នៅ​ចំណុច​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​ កម្លាំង​​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​ (​ យក​ម៉ូតូ​ )​ ០១​ ករណី​ នឹង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ÷

១ ឈ្មោះ​ រិទ្ធ​ រ៉ា​ម៉ន​ ភេទប្រុស​ អាយុ​ ៣១​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ចម្លង​រម៊ាំង​ក្រោម​ ឃុំ​អូរ​សំរិល​ ស្រុម​សំឡូត​ ខេត្ត​បាត់ដំបង​ ។

២. ឈ្មោះ​ ឡាយ​ សំណាង​ ភេទប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

ជនសង្ស័យ​ទាំង​ ០២​ នាក់​ខាង​លេី​ បានឆ្លេីយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ ៖​

​ នៅ​​ថ្ងៃទី​២០​ ខែ​មីនា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ២១​:​៣៨​នាទី​ ខ្លួន​បាន​​ធ្វេី​សកម្មភាព​លួច​ យក​ម៉ូតូ​ របស់​ជនរងគ្រោះ​ ឈ្មោះ​ នង​ ពុទ្ធី​ ភេទប្រុស​ អាយុ​ ២៤​ឆ្នាំ​ មានទីលំនៅ​ភូមិ​ អូរតាគាំ​៣​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ក្រោយ​ពី​ធ្វេី​សកម្មភាព​បាន​រយៈពេល​ មួយ​ម៉ោង​ទេីប​សមត្ថកិច្ច​ធ្វេីការ​នាំខ្លួន​មក​កាន់​ស្នងការដ្ឋាន​ ដេីម្បី​ធ្វេីការ​សាកសួរ​ ។ វត្ថុតាង​ដកហូត​រួម​មាន​ ៖​

-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ ZOOMER X ពណ៌​ ខ្មៅ​ ទឹកក្រូច​ ស៊េរីឆ្នាំ​ ២០១៧​ ពាក់ស្លាកលេខ​បាត់ដំបង​ 1AJ 2149 ( ជារបស់​ជនរងគ្រោះ​ )​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលេី​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕