បាឡែនមួយគ្រឿង រងការខូចខាតទាំងស្រុង ក្នុងហេតុការណ៍​ឆ្លងចរន្តអគ្គិសនី

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង​ ២១:៣០​ នាទីយប់ ថ្ងៃសៅរ័ ៧កើត ខែ ចេត្រ ឆ្នាំ ជូត ទោស័ក ពុទ្ធស័ករាជ​ ២៥៦៤​ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើត​ឡើងនៅ​ផ្លូវ ឈ្នះឈ្នះ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌ​សែនសុខរាជធានីភ្នំពេញ​ ។ ម្ចាស់ឈ្មោះភឿន វ៉ាន់ ភេ​ទប្រុស អាយុ ៣៦ឆ្នាំ ។ មូលហេតុ​បណ្តាលមក​ពី​ឆ្លងចរន្តអគ្គិសនី​ ។ ប្រភេទរថយន្ត​​រថយន្តបាឡែនផ្លាកលេខ ( ភ្នំពេញ ២Y-៤១១៩ )​ ។ ​ រងការខូចខាត:

-​ ឆេះខូចខាតរថយន្តបាឡែន​ ០១​ គ្រឿង​ សេរីឆ្នាំ​ ២០០៣

-​ កាតគ្រីម៉ូតូ​ ០១

-​ ប្លង់ដីចំនួន​ ០២​ កន្លែង​

-​ ប័ណ្ឌបើកបរ

-​ អត្តសញ្ញាណប័ណ្ណ​

-​ ថវិការមួយចំនួននឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

រថយន្តការិយា​ល័យ​​អគ្គិភ័យ​រាជធានីភ្នំពេញ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ០១ គ្រឿង ប្រើប្រាស់ទឹកអស់​ចំនួន​ ០១​ ឡាន​ ស្មើ​ ០៦​ ម៉ែត្រគូប ។ ពន្លត់ចប់​នៅវេលា​ម៉ោង​ ២២:០០​ នាទីយប់ នាថ្ងៃខែឆ្នាំដដែល​ ៕