បុរសវ័យ៤៣ឆ្នាំម្នាក់មានវិបត្តិក្នុងគ្រួសារសម្រេចចិត្តធ្វើអត្តឃាត និងបន្សល់ទុកនូវសំបុត្រចុងក្រោយមួយសន្លឹក

ខេត្តត្បូងឃ្មុំ ៖ បុរសវ័យ៤៣ឆ្នាំ ០១នាក់ មានវិបត្តិក្នុងគ្រួសារសម្រេចចិត្តធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន)ដោយយកខ្សែរនីឡុងពណ៌ខ្មៅចងភ្ជាប់នឹងមែកស្វាយមានកំពស់៣,២ម៉ែត្រ បណ្ដាលឱ្យបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩:៤០នាទី ថ្ងៃទី ២១ ខែ មិនា ឆ្នាំ២០២១ ចំណុចដើមស្វាយក្រោយផ្ទះជនរងគ្រោះស្ថិតនៅភូមិជីរោទ៍លើ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សពឈ្មោះ រស់ វិនាត ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ដោយបានបន្សល់ទុកលិខិត ០១ ច្បាប់សរសេរថា(ប៉ាលាហើយកូនទាំងពីរ នៅអោយបានសុខចុះ ព្រោះប៉ាមិនល្អ ប៉ាអាក្រក់ណាស់កូនស្រី…)។
បន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍ទី១ បានចុះដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពជីរោទ៍ទី១ និងអាជ្ញាធរមូលដ្ឋានភូមិឃុំ បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវ លើសព សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ព្រោះមូលហេតុធ្វើអត្តឃាតចងក ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។ សពប្រគល់ជូនគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕