ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិត្រូវរលាយបាត់អស់រលីង បណ្តាលមកពីខ្វះការប្រុងប្រយ័ត្ន

ករណីគ្រោះថ្នាក់អគ្គិភ័យកើតមាន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១:១៥នាទីយប់ នៅចំណុចផ្ទះភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែល បណ្ដាលអោយឆេះផ្ទះអស់ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់មួយចំនួនធំ ។ ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះមានម្ចាស់ផ្ទះឈ្មោះប្រាក់ វុត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ធ្វើអំពីឈើឫស្សី ប្រក់ស្លឹកទំហំ ០៣គុណ០៤ ម៉ែត្រ ឆេះខូចខាតអស់ទាំងស្រុងតែមិនបណ្ដាលអោយ មានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិអ្នកជិតខាងឡើយ ។ ដោយមូលហេតុក្នុងការឆេះនេះគឺបណ្ដាលមកពីការធ្វេសប្រហែស ដុតភ្លើងដាំស្លរ ហើយដើរចោល ៕