មន្ត្រីជាន់ខ្ពស់អាមេរិកនិងចិន ពន្លះគ្នានាជំនួបជាន់ខ្ពស់ នៅរដ្ឋ Alaska


សំណុំរឿងស៊ីនជាំង ហុងកុង តៃវ៉ាន់ ការវាយប្រហារអ៊ីនធឺណិតលើអាមេរិក និងការគំរាមបែបសេដ្ឋកិច្ចលើអូស្ត្រាលី ជប៉ុន វៀតណាម និងហ្វីលីពីនជាដើម សុទ្ធសឹងជាប្រធានបទក្ដៅនៃជំនួបទល់មុខលើកដំបូងរវាងមន្ត្រីរដ្ឋបាលលោក ចូ បៃឌិន និងចិន។

ក្នុងសុន្ទរកថាស្វាគមន៍ លោក ប្ល៊ីងខិន និយាយចំៗថា សកម្មភាពរបស់ចិនបង្កការគំរាមកំហែងស្ថិរភាពពិភពលោក ចំណែកលោក Sullivan វិញលើកឡើងថា អាមេរិកចង់ឈ្លោះជាមួយចិនឡើយ តែត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងយុទ្ធសាស្រ្ត។

ដល់វេនរបស់ខ្លួន លោក យ៉ាង ក៏រិះគន់អាមេរិកមិនសំចៃមាត់ ដោយបានលើកឡើងពីដំណើរការប្រជាធិបតេយ្យដ៏ដុនដាបនៅអាមេរិក ការរើសអើងពូជសាសន៍ និងជនភាគតិច។

លោក យ៉ាង បានរំឭកអាមេរិកថា ដល់ពេលហើយដែលអាមេរិក ត្រូវបោះបង់សតិអារម្មណ៍បែបសង្គ្រាមត្រជាក់ និងល្បែងដែលគ្មានអ្នកចាញ់-ឈ្នះ។ លោកក៏បានទាមទារផងដែរ ឱ្យវ៉ាស៊ីនតោនឈប់ជំរុញគំរូនៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនទៅប្រទេសទាំងអស់នៅលើពិភពលោក៕