មន្រ្តីចូលនិវត្តន៍ម្នាក់ដេកស្លាប់លេីអង្រឹងដោយសារជម្ងឺ

កោះកុង÷ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានករណីមនុស្សដេកស្លាប់ កើតឡើងនៅចំណុចលើអង្រឹងក្រោយផ្ទះ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ។

ទទួលបានពត៌មានកម្លាំងជំនាញអធិការដ្ឋាន បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ដងទង់ កម្លាំងជំនាញខេត្ត និងមន្ត្រីពេទ្យបង្អែកខេត្ត បានចុះពិនិត្យសព ជនរងគ្រោះឈ្មោះ ស៊ុន គឿន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីចូលនិវត្តន៍ជន។ មូលហេតុស្លាប់ដោយជម្ងឺប្រចាំកាយរាំរ៉ៃ(ជម្ងឺទឹកនោមផ្អែម-ក្រិនថ្លើម)។

សាកសពជនរងគ្រោះបានប្រគល់ជូនអោយទៅឈ្មោះ ស៊ុន ប៉ាក់ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្អូនស្រីបង្កើតរបស់សព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រែកស្វាយ ៕