រថយន្ត ០៤គ្រឿងបានប្រលះគ្នាលើស្ពានអ្នកលឿង

ស្រុកលើកដែក÷ កើតហេតុនៅថ្ងៃសៅរ៍០៧កើត ខែ ចេត្រឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមិនាឆ្នាំ២០២១ វេលាម៉ោង ១៧ នឹង១០នាទី នៅចន្លោះ Km ៦០-៦១ ផ្លូវជាតិលេខ ១ ចំណុចលើស្ពានត្សឹបាសា(ហៅស្ពានអ្នកលឿង) ស្ថិតក្នុងភូមិ កោះចំរើនឃុំ កំពង់ភ្នំស្រុកលើកដែកខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃ.ខែ.ឆ្នាំ វេលាម៉ោងខាងលើនេះមានរថយន្ត ០៤គ្រឿងដូចខាងក្រោម:
រថយន្តធំដឹកទំនិញម៉ាកFuSoពណ៌ខៀវស្លាកលេខតាកែវ3A.1040បើកបរដោយឈ្មោះចំរើន ដារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំមានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ាបានធ្វើដំណើរពីព្រៃវែងទៅភ្នំពេញស្របទិសគ្នា។ លុះមកដល់ចំណុចកើតហេតុលើស្ពានត្សឹកបាសាក៏ឡើងវ៉ារថយន្តខាងមុខតែមានឧបសគ្គគឺមានរថយន្តធំទិសដៅបញ្ច្រស់គ្នាក៏បានបួងចង្កូតចូលមកវិញទៅបុក រថយន្តម៉ាកssang yongពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2N8709បើកបរដោយឈ្មោះ ស៊ិន ណារ័ត្នភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាល។ ហើយបានបន្តទៅបុក រថយន្តម៉ាកSina ពណ៌ស កាមៃ បើកបរដោយឈ្មោះ ប្រាក់ សារិទ្ធ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ
មានទីលំនៅភូមិធ្នល់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
នឹងបន្តបុករះ រថយន្តម៉ាក Priusពណ៌សស្លាកលេខភ្នំពេញ2AG5364
បើកបរដោយឈ្មោះ ស៊ឹម ម៉ារី ូភេទប្រុសអាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ាមានទីលំនៅភូមិស្ទឹងសន្តិភាព ឃុំអនកលឿង ស្រុកពមរកិ៍ ខេត្តព្រៃវែង ទើបអស់ល្បឿនបានឈប់។
ចំពោះរថយន្តខូចខាត ០៤គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនីតិវិធី។

សន្និដ្ឋានបឋម :ករណីនេះបង្កឡើងដោយរថយន្តធំស្លាកលេខ តាកែវ 3 A 1040 មានការធ្វេសប្រហែសមិនប្រុងប្រយ័ត្នក្នុងកាវ៉ាជែងទើបគ្រោះថ្នាក់កើតឡើង៕