ឥទ្ធិពលគ្រឿងញៀន! ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ

កណ្តាល÷ ករណីហិង្សាដោយចេតនានិងធ្វើឲ្យខូចខាត! ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង ០០ នាទី។ ចំណុចភូមិ ស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្កណ្តាល។ ជនសង្ស័យឈ្មោះ ហ៊ិន សុខឃីម ភេទប្រុស អាយុ ២៥ ឆ្នាំ ទីលំនៅ កើតហេតុ ។ ជនសង្ស័យមានសារធាតុញៀនក្នុងទឹក នោម ។ វត្ថុតាងចាប់យក៖ ដែកតាន់មូល ប្រវែង ០,៦៨ ម៉ែត្រ

សភាពរឿងហេតុ÷ ជនសង្ស័យជាមនុស្សញៀនថ្នាំ និងតែងតែវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញ៉ាប់ នៅនេះផងដែរ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះមាន ដូចជា៖ ពាងទឹក បង្កាន់ដៃកាំជណ្តើរផ្ទះធ្វើពីអ៉ីណុក ទ្វាបង្អួចផ្ទះ ជញ្ជាំងផ្ទះ មេគ្រូ អាំភ្លី ទូរទស្សន៍ ទូរដាក់សំលៀកបំពាក់ គ្រែដេក និង សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងចាប់យកវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ចាត់ការតាមនីតិវិធី៕