តើ “ក្អកឈាម” បណ្តាលមកពីអ្វី?

ក្អកឈាមជារោគសញ្ញាមួយ គួរអោយបារម្មណ៍ ព្រោះថាវាអាចបណ្តាលអោយគ្រោះថ្នាក់បាត់បង់ជីវិត បើពុំមានការព្យាបាលទាន់ពេល។

ក្អកឈាមមានមូលហេតុផ្សេងៗជាច្រើនដែលជាទូទៅវាបង្កឡើងដោយការឆ្លងរោគដូចជា៖

1- ជំងឺរបេង៖ ភាគច្រើនអ្នកជំងឺស្រកគីឡូ ក្តៅខ្លួនជាប្រចាំ និងបែកញើសពេលយប់។

2- ជំងឺរីកទងសួត៖ ច្រើនកើតលើអ្នកជំងឺដែលមានប្រវត្តិកើតជំងឺរបេងពីមុន ហើយស្តែងចេញជារោគសញ្ញាក្អកនិងមានកំហាកច្រើនជាប្រចាំ។

3- ជំងឺរលាកទងសួត រឺ រលាកសួត៖ ដែលរោគសញ្ញាស្ដែងចេញជាក្អកហត់ និងក្តៅខ្លួន

4- ជំងឺមហារីកសួត៖ ភាគច្រើនកើតលើអ្នកពិសាបារី ដែលមានវ័យចំណាស់លើសពី៤០ឆ្នាំ

5- ជំងឺបេះដូងត្បៀតប្រើសមីត្រាល់៖ អ្នកជំងឺជាទូទៅមានប្រវត្តិជំងឺបេះដូង និងមានរោគសញ្ញាឆាប់ហត់

6- ជំងឺស្ទះសសៃឈាមក្នុងសួត៖ ដែលមានរោគសញ្ញាហត់ចុកទ្រូងដែលច្រើនកើតចំពោះអ្នកដែលមានកត្តាប្រឈមដូចជាសំរាកពេទ្យយូរពុំសូវធ្វើចលនា ជំងឺមហារីក មានប្រវត្តិវះកាត់ថ្មីៗ ទើបឆ្លងទន្លេ ឬ ការប្រើប្រាស់ថ្នាំពន្យាកំណើតជាដើម។

ករណីក្អកឈាមតើត្រូវមកជួបពេទ្យជាបន្ទាន់រឺយ៉ាងណា?

ថ្វីត្បិតក្អកឈាមជួនកាលគ្រាន់តែជារលាយទងសួតស្រាលដែលជាវិញដោយឯកឯង តែទោះជាយ៉ាងណាក៏ដោយក៏វាអាចជាសញ្ញាអាសន្នមួយបញ្ជាក់ពីជំងឺធ្ងន់ធ្ងរផងដែរ។

ដូច្នេះបើមានរោគសញ្ញាក្អកធ្លាក់ឈាម សូមប្រញាប់មកជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីធ្វើរោគវិនិឆ្ឆ័យអោយបានត្រឹមត្រូវ៕

ប្រភព ព័ត៌មាន÷ មន្ទីរពេទ្យកាល់ម៉ែត