កុមារាម្នាក់នៅក្រុងក្រចេះ បានលង់ទឹកស្រះស្លាប់

ក្រចេះ÷ នៅថ្ងៃទី២២.០៣.២០២១ ចន្លោះម៉ោង​ ៧:៣០នាទី​ ទៅម៉ោង​ ៨:៣០នាទី មានករណីលង់ទឹក​ នៅត្រង់ចំណុចស្រះចិញ្ចឹមត្រី ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ​ ខេត្តក្រចេះ។ បណ្តាលអោយស្លាប់មនុស្សចំនួន០១នាក់(ប្រុស) ​ជនរងគ្រោះឈ្មោះ​ ថន​ សុខម៉េង ភេទប្រុស អាយុ ៥ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ​។
​ មូលហេតុឈ្មោះ​ ថន​ សុខម៉េង​ ទៅលេងទឹកស្រះ​ និងមិនចេះហែលទឹក​ ទេីបបណ្តាលអោយលង់ទឹកស្លាប់់់៕