ជនសង័្សយលួចម៉ូតូនៅក្រុងបាត់ដំបងម្នាក់ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ

បាត់ដំបង÷ ពីថ្ងៃទី២១​ ខែ​ មីនា​ ២០២១ អនុវត្តតាម យោបល់ណែនាំរបស់លោកឧត្តមសេនី យ៍ទោ សាត គឹមសាន ស្ន ង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អ ធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វេីការ បង្រ្កាបករណីលួចមានស្ថាន​ទម្ងន់ទោស ( លួចម៉ូតូ)មួយបានកេីតឡេីងនៅសាលាបឋមសិក្សាជា​ស៉ីមស្ថិតនៅភូមិបែកចានថ្មីសង្កាត់​ព្រែក​ ព្រះស្ដេច​ ក្រុងបាត់ដំបងខេត្តបាត់ដំបង​ដែលជនរងគ្រោះឈ្មោះ ហឿម​ សុភ័ក្រ្តភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅ ភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុងបាត់ ដំបង​ ខេត្តបា​ត់ដំបង។

-ម៉ូតូម៉ាក់SUZUKI VIVAពណ៌ខ្មៅសេ​រីឆ្នាំ2017លេខតួនិងលេងម៉ាស៉ីន​ TH317288ពាក់ស្លាកលេខ1B-​60​72

ក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង​ ហេីយពេលទទួលបានពាក្យបណ្តឹងភ្លាមស​ម​ត្ថកិច្ចបានធ្វេីការស្រាវជ្រាវនិងឈា​នទៅធ្វេីការឃាត់ខ្លួនជន ស ង័្សយឈ្មោះ នាង​ រស្មីភេទប្រុស អាយុ ៣​៤​ឆ្នាំ​ មានទីលំនៅភូមិព្រែកតាតន់សង្កា​ត់ ព្រែកព្រះ ស្ដេចក្រុងបាត់ដំបង​ ខេត្តបា ត់ដំបងនិងដកហូតបាន៖

-ម៉ូតូម៉ាក់SUZUKI VIVAពណ៌ខ្មៅសេ​រីឆ្នាំ2017លេខតួនិងលេងម៉ាស៉ីន​ TH317288ពាក់ស្លាកលេខ1B-​60​72

-ដែកសម្រាប់កាច់សោរកម៉ូតូចំនួន​០១

-ឧបករណ៍សំរាប់បាញ់ថ្នាំចំនួន ០១

-ថ្នាំសំរាប់បាញ់ដូរពណ៍ម៉ូតូចំនួន ០៣ កំប៉ុង

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួនមួយសង្ស័យមានសារធាតុ​ញៀន

-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿង​ញៀនមួយចំនួន​។

បច្ចុប្បន្នជនសង្ស័យ​កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕