ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិ ត្រូវរលាយអស់ក្រោមស្នាដៃលោកកូនជើងល្អ

ខេត្ត​កំពង់​ស្ពឺ​៖ នៅថ្ងៃទី២១​ ខែមិនា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ២៣:១២ នាទី មានករណីអគ្គីភ័យឆេះផ្ទះមួយខ្នងដែលស្ថិតក្នុង​ ភូមិត្រស់​សាលា សង្កាត់ស្វាយក្រវ៉ាន់​ ក្រុងច្បារមន ខេត្ត​កំពង់​ស្ពឺ​ ម្ចាស់ផ្ទះឈ្មោះ​ នួន​ ហ៊ីម​ ភេទស្រី អាយុ​ ៥​១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។​ រងការខូចខាតៈ

-​ ឆេះផ្ទះអស់ចំនួន​ ០១​ខ្នង មាន​ទំហំ​ ៨m×៦m រៀបបេតុងក្រោមឈេីលេីប្រក់ក្បឿង ។

-​ ឆេះម៉ូតូអស់ចំនួន​ ០១​ គ្រឿង​ និងឆេះសម្ភារៈប្រើប្រាស់ ក្នុងផ្ទះអស់មួយចំនួនទៀត ។

-​ ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣​ គ្រឿង អស់ទឹក​ចំនួន​ ០៦​ រថយន្ត​ ។

​ មូលហេតុបណ្តាលមកឈ្មោះ​ ម៉ក់​ ធារាជ​ ភេ​ទប្រុស​ អាយុ​ ២៦​ឆ្នាំ​ ត្រូវ​ជា​កូនបង្កេីតជាអ្នកដុតម៉ូតូក្នុងផ្ទះទើបបណ្តាលឲឆេះតែម្តង ៕