លោកតាអាយុ៧៤ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំ បានសម្រេចសម្រេចដងទើបបែកការ

ខេត្តសៀមរាប៖ លោកតាម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គរជុំឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ លើក្មេងស្រី។

ការឃាត់ខ្លួន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ។

ជនសង្ស័យឈ្មោះ ម៉ៃ មៀន អាយុ៧៤ឆ្នាំ រស់នៅឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឌ. ល.ហ អាយុ១២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។

ផ្អែកតាមការស្តាប់ចម្លើយរបស់ជនសង្ស័យ បាន សារភាពថា ខ្លួនពិតជាធ្លាប់បានរួមភេទជាមួយ ជនរងគ្រោះ ពិតប្រាកដមែន គឺតាំងពីរយៈពេល២ខែមុនមកម្លេះ ដោយបានសម្រេចដល់ទៅ៦ដង។ ករណីនេះនគរបាលស្រុកអង្គរជុំ កសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕